ប្រវត្តិរូបសង្ខេប
លោក គីង ចាន់ឡាយ
អគ្គនាយក និងស្ថាបនឹកក្រុមហ៊ុន ខេស៊ីឡាយអចលនទ្រព្យខូអិលធីឌី និង សាលាអង់គ្លេសពុទ្ធិភាសា
លោក គីង ចាន់ឡាយ ភេទប្រុស កើត ថ្ងៃទី១០ខែ មករា ឆ្នាំ ១៩៥៨ នៅភូមិកណ្តាល ឃុំព្រះនេត្រព្រះ ខេត្តបាត់ដំបង ប្រទេសកម្ពុជា ដែលមានឪពុក ឈ្មោះ គីង ទាវនិងម្តាយឈ្មោះបិនលន់ដែលសុធសឹងតែជាកសិករ។ លោកទាំងពីរ បានទទួលអណិជ្ជកម្មនៅក្នុងសម័យប្រល័យពូជសាសន៍ ប៉ុលពត។ សូមអានបន្តរនូវប្រវត្តិធ្វើពាណិជ្ជកម្ម របស់លោក លំអិតដែល មានជាបន្តបន្ទាប់ដូចខាងក្រោមនេះ
ដំបូងឡើយចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៨ លោក គីង ចាន់ឡាយ គឺជា ពាណិជ្ជករនៅផ្សារលើក្នុងខេត្តសៀមរាប។ នៅឆ្នាំ ១៩៨៩ គាត់និង ក្រុមគ្រួសារ បានប្តូរទីលំនៅមកនៅស្រុក កំណើត វិញ គឺខេត្តបាត់ដំបង ហើយក៏បានក្លាយជាពាណិជ្ជករក្នុងផ្សាណាត់បាត់ដំបង ។
ថ្ងៃទី១២.១២.២០០៤ លោកគីង ចាន់ឡាយ បានឈរឈ្មោះជាបេក្ខជនជ្រើសរើសសភាពណិជ្ជកម្មខេត្តបាត់ដំបងនិងបានជាប់ជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង។ គាត់បានធ្វើដំណើរទៅកាន់ ប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិច តៃវ៉ាន់ ប្រទេសចិន វៀតណាម ថៃ ហុងកុង វៀតណាម
ម៉ាកាវ ក្នុងគោលបំណងទស្សនកិច្ចសិក្សានិង ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម។ ក្រោយមកលោកបានបង្កើតក្រុមហ៊ុន សហកម្មសិទ្ធមួយដែលមានឈ្មោះថា អេហ្វ ធី ស៊ី ខូអិលធីឌី។
លោកក៏បានបង្កើតក្រុមហ៊ុនបៃតងក្នុងតួនាទីជាអភិបាលក្រុមហ៊ុន បៃតងកម្ពូជាភីអិលស៊ី។ នៅក្នុងឆ្នាំ ២០០៦ លោកក៏បាន បង្កើត សាលាអង់គ្លេសពុទ្ធិភាសា នៅក្នុងខេត្ត បាត់ដំបង។ នៅឆ្នាំ ២០០៧ លោកបានបង្កើត ក្រុមហ៊ុន គីង ចាន់ឡាយ អឹមហ្វូនខាងលិច ដែលគ្របដណ្តប់លើ ៥ខេត្តក្រុង ភាគខាងលិចប្រទេសកម្ពុជា។ សេវាកម្មរបស់ក្រុមហ៊ុន នេះ គឺចែកចាយ ស៊ីមកាត និង អ៊ីកាត រួមទាំងសេវាកម្មអ៊ីនធឺណែតផងដែរ។
នៅក្នុងឆ្នាំ ២០០៩ លោក គីង ចាន់ឡាយ បានចាប់ផ្តើមបង្កើតក្រុមហ៊ុន ខេ ស៊ីឡាយ អចលនទ្រព្យដែលរហូតដល់ពេលបច្ចុប្បន្ននេះ លោកបានពង្រីកសាខារហូតដល់ ១១ ទីតាំង រួចហើយ។
Management Team